នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលបន្ត ប្រព័ន្ធបចេ្ចកវិទ្យាព័ត៌មាន SARMIS ជូនរដ្ឋបាលឃុំ-សង្កាត់ និងរដ្ឋបាលស្រុកកំពង់លែង, ស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញក្រុង/ស្រុក លោកមេឃុំ ចៅសង្កាត់ លោក លោកស្រី ស្មៀនឃុំ-សង្កាត់ ជំនួយការហិរញ្ញវត្ថុឃុំ-សង្កាត់ និងមន្រ្តីជំនាញមន្ទីរ សហវខេត្ត សរុបប្រមាណ ៣០រូប។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងជំរុញរដ្ឋបាលស្រុក និងឃុំ ក្នុងការកត់ត្រា និងរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោល (ឆ្នាំ២០២៤) និងការរៀបចំធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ ឱ្យបានច្បាស់លាស់ ត្រឹមត្រូវ ស្របតាមនីតិវិធី។